ការស្វែងរកភាពស្ងប់ស្ងាត់
កញ្ញាមេក ហាត់ឈីងសិន(Meg Hutchinson) ដែលជាអ្នកចម្រៀងមួយរូប បាននិយាយថា “បទចម្រៀងបន្ទាប់ដែលខ្ញុំនឹងថត គឺជាបទដែលមានតែភាពស្ងប់ស្ងាត់ រយៈពេល៤៥នាទី ព្រោះនោះជាអ្វី ដែលមនុស្សភាគច្រើនមិនមាន នៅក្នុងសង្គមយើង” ។
គេពិតជាពិបាកស្វែងរកភាពស្ងប់ស្ងាត់ណាស់ ។ គេទទួលស្គាល់ថា ទីក្រុងទាំងឡាយ មានពេញទៅដោយសំឡេងរំខានយ៉ាងខ្លាំង ព្រោះទីក្រុងជាទីប្រជុំនៃការធ្វើចរាចរណ៍ និងមនុស្ស ។ គេហាក់ដូចជាមិនអាចគេចចេញពីសំឡេងតន្រ្តីលាន់រំពង សម្លេងម៉ាស៊ីនទ្រហឹង និងសម្លេងឮៗដទៃទៀតឡើយ ។ ប៉ុន្តែ ប្រភេទនៃសំឡេងដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់សុខភាពខាងវិញ្ញាណរបស់យើង គឺមិនមែនជាសំឡេង ដែលយើងមិនអាចគេចចេញនោះឡើយ តែជាសំឡេងដែលយើងបានអញ្ជើញឲ្យចូល ក្នុងជីវិតរបស់ខ្លួន ។ មានអ្នកខ្លះប្រើសំឡេង ដើម្បីបំបាត់ភាពឯកកោ ដូចជាសំឡេងទូរទស្សន៍ និងវិទ្យុ ដែលនាំឲ្យយើងច្រឡំថា មានអ្នកនៅកំដរយើងជាដើម ។ អ្នកខ្លះទៀតប្រើសំឡេង ដើម្បីជួយឲ្យខ្លួនឯងឈប់គិត គឺដូចជាសំឡេងដទៃទៀត ឬយោបល់ ដែលធ្វើឲ្យយើងឈប់គិតអំពីខ្លួនឯង ។ ចំណែកឯអ្នកខ្លះទៀតបានប្រើសំឡេង ដើម្បីកុំឲ្យខ្លួនស្តាប់ឮសំឡេងព្រះ គឺដោយការជជែកគ្នាឥតឈប់របស់ខ្លួន ។ សូម្បីតែនៅពេលយើងកំពុងជជែកគ្នាអំពីព្រះក៏ដោយ ក៏សំឡេងនេះបានរារាំងមិនឲ្យយើងស្តាប់ឮព្រះមានបន្ទូលមកកាន់យើងផងដែរ ។
ប៉ុន្តែ ព្រះយេស៊ូវបានយាងទៅកន្លែងស្ងប់ស្ងាត់ ដើម្បីបន្តការសន្ទនាជាមួយព្រះវរបិតា (ម៉ាកុស ១:៣៥) ទោះបីជាពេលនោះ ទ្រង់កំពុងមានការរវល់បំផុតក៏ដោយ។ ទោះបីជាយើងមិនអាចរកបានកន្លែងដ៏ស្ងប់ស្ងាត់…
ការឆែកពិនិត្យពាក្យសម្តី
ពេលដែលខ្ញុំកំពុងបើកបរត្រឡប់មកផ្ទះវិញ ខ្ញុំបានស្តាប់ការផ្សាយពាណិជ្ជកម្មដ៏គួរ ឲ្យចាប់អារម្មណ៍ តាមវិទ្យុ ។ ពេលនោះ គេកំពុងផ្សាយអំពីកម្មវិធីកំព្យូទ័រមួយ ដែលឆែកពិនិត្យសារអេឡិចត្រូនិច ដែលគេសរសេរ ។ ខ្ញុំមានការយល់ដឹងច្រើនអំពីកម្មវិធី “ឆែកមើលការប្រកបពាក្យ” និងកម្មវិធី “ឆែកមើលវេយ្យករណ៍” ដែលគេសរសេរនៅក្នុងកំព្យូទ័រ ប៉ុន្តែ កម្មវិធីថ្មីនេះ គឺមិនដូចនោះទេ ព្រោះវាជា “កម្មវិធី ឆែកមើលពាក្យសម្តី”។ កម្មវិធីនេះពិនិត្យមើលពាក្យសម្តី ដែលគេប្រើនៅក្នុងសារអេឡិចត្រូនិច ដើម្បីឲ្យអ្នកសរសេរដឹង ថាតើពាក្យសម្តីដែលខ្លួនបានសរសេរ មានភាពព្រហើន អសុរោះ ឬកាចឬទេ ។
ពេលដែលខ្ញុំបានស្តាប់ អ្នកផ្សាយពាណិជ្ជកម្ម ពិពណ៌នាអំពីលក្ខណះពិសេសៗ នៃកម្មវិធីនេះ ខ្ញុំក៏បានសួរខ្លួនឯងថា បើសិនជាមានកម្មវិធីសម្រាប់ឆែកពិនិត្យពាក្យសម្តី ដែលខ្ញុំនិយាយចេញពីមាត់ខ្ញុំ នោះមិនដឹងជាប្រសើរយ៉ាងណាទេ ។ តើមានប៉ុន្មានដងហើយ ដែលខ្ញុំបានឆ្លើយតបដោយពាក្យមិនពិរោះស្តាប់ ហើយក្រោយមក ក៏មានការសោកស្តាយ ចំពោះពាក្យដែលខ្ញុំបាននិយាយនោះ? ជាការពិតណាស់ បើសិនជាមានកម្មវិធីសម្រាប់ឆែកពិនិត្យពាក្យសម្តី ដែលខ្ញុំនិយាយចេញពីមាត់ខ្ញុំ នោះខ្ញុំមិនបាច់ឆ្លើយតប ដោយភាពល្ងីល្ងើឡើយ ។
សាវ័កប៉ុលបានដឹងថា អ្នកជឿព្រះត្រូវការឆែកពិនិត្យពាក្យសម្តីរបស់ខ្លួន ជាពិសេសនៅពេលយើងនិយាយ ទៅកាន់អ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ ។ គាត់បានមានប្រសាសន៍ថា “ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ”(កូល៉ុស…